ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ លោក ស្រីអនុសេនីយ៍ទោ ខាន់ ឡា ជំនួយការការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលគាត់ទើបនឹងសម្រាលកូន កំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការ បាននាំយកនូវថវិកាចំនួន ៩០០,០០០រៀល ទឹកផ្លែឈើ០១កេស ទឹកបរិសុទ្ធ០១កេស និងទឹកដោះគោឆៅ០២ឡូតិ៍ប្រគល់ជូនលោកស្រីផងដែរ។