You are currently viewing ឧត្តមសេនីយ៍ត្រី ចេង ម៉ាច ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី ចេង ម៉ាច ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩

ព្រៃវែង ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួម ពីនាយរងសេនាធិការ ប្រធាមមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។