ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅអង្គភាពព័ត៌មានសន្តិសុខ បន្ទាយទួលពង្ររ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ទស្សី ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ បានធ្វើការប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយ នាយរងអាវុធហត្ថចំណុះអង្គភាព។