កណ្តាលៈ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្វពិធីសំណេះសំណាល និងសួរសុខទុក្ខ ដល់ នាយ នាយរងអាវុហត្ថ ដែលចូលនិវត្តន៍ ហើយមានជំងឺ និងជួបការលំបាក ចំនួន ២៨នាក់ ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំ លោកមេបញ្ជាការរង នាយរសេនាធិការ ប្រធាន អនុប្រធាន មន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងតាខ្មៅ ធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់់ នាយ នាយរងអាវុធហត្ថដែលចូលនិវត្តន៍ និងជួបការលំបាកចំនួន ២៣នាក់ និងចុះទៅសំណេះសំណាល ដល់លំនៅដ្ឋាន នាយ នាយរងអាវុធហត្ថ ដែលមានជំងឺ និងក្រីក្រ ចំនួន០៥គ្រួសារ ដែលសរុបអស់ថវិកា ចំនួន ៥ .១៥០. ០០០ រៀល អង្ករចំនួន២៨បាវ មីចំនួន៥៦កេស ទឹកត្រីចំនួន២៨យួរ ត្រីខចំនួន២៨ឡូត៍ ទឹកស៊ីអ៊ីវចំនួន២៨យួរ ។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការជូនពរដល់ នាយ នាយរងអាវុធហត្ថទាំងអស់ សូមអោយមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ សូមអោយអ្នកមានជំងឺឆាប់ជាសះស្បើយ និងសូមអោយជួបតែពុទ្ធពរ ទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។