ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២១ និងលើកទីដៅការងារបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយរិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។
ខ្លឹមសារប្រជុំមាន៖ ការងារត្រៀមរៀបចំទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់ក្រុមគ្រួសារយោធិននៃកងរាជអាវុធហត្ថ និងការប្រើប្រាស់ប្រព័ន្ធ QR Code (ទប់ស្កាត់កូវីដ Stop covid ដើម្បីត្រួតពិនិត្យ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។