You are currently viewing កម្លាំងអាវុធហត្ថសហការបង្ក្រាបករណីឃាតកម្ម ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់

កម្លាំងអាវុធហត្ថសហការបង្ក្រាបករណីឃាតកម្ម ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានមនុស្សត្រូវគេកាប់ស្លាប់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានដំណឹងរួច កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងកម្លាំងនគរបាលបានធ្វើការស៊ើបអង្កតជនសង្ស័យ និងជនជាប់ពាក់ព័ន្ធ និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦នាក់។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។