កំពង់ស្ពឺ៖ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក សម សារិទ្ធ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច នឹងជាប្រធានស្នាក់ការសន្តិសុខ ៤០៣ នៅគេហដ្ឋានសព ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងពិធីនេះផងដែរ លោកមេបញ្ជាការ បាននាំមកនៅបច្ច័យ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ ចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល)ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំទៅដល់ក្រុមគ្រួសារ នៃសពផងដែរ។