តាកែវ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ និងនៅតាមបណ្តាលមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកក៏បានធ្វើការផ្សព្វផ្សាយផងដែរ។