ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តំណាង លោក ស្រីឧត្តមសេនីយ៍ ហ៊ាន ឆវី មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល ផ្ដល់ជូនមន្រី្តរាជការ ដែលសម្រាលកូន១នាក់ ទទួលបានចំនួន ៨០០,០០០រៀល ប្រគល់ជូន លោក ស្រីអនុសេនីយ៍ទោ ចន្ថា ម៉ាឡានី ជំនួយការការិយាល័យប្រឆាំងការជួញដូរមនុស្ស មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្តខេត្តពោធិ៍សាត់ ដែលទើបនឹងសម្រាលកូន។