You are currently viewing បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលអំណោយពីសប្បុរសជន

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលអំណោយពីសប្បុរសជន

ព្រះសីហនុ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តំណាងឲ្យ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងសហការីបាននាំយកនូវសម្ភារៈប្រើប្រាស់ការពារជំងឺកូវីដ-១៩ រួមមានឈុតសម្លៀកបំពាក់ ចំនួន៣០កំប្លេ, វ៉ែនតា ចំនួន០៣ប្រអប់ ស្មើនឹង៣០, ម៉ាស់ចំនួនឋ ១០ប្រអប់ ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត កូវីដ-១៩។