You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញត្រួតពិនិត្យកម្លាំងចម្រុះ ដែលឈរជើងគោលដៅត្រួតពិនិត្យវាស់ស្ទង់កំដៅ និងបាញ់ថ្នាំសម្លាប់មេរោគកូវីដ.១៩

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញត្រួតពិនិត្យកម្លាំងចម្រុះ ដែលឈរជើងគោលដៅត្រួតពិនិត្យវាស់ស្ទង់កំដៅ និងបាញ់ថ្នាំសម្លាប់មេរោគកូវីដ.១៩

រតនគិរី៖ នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងមន្ត្រីក្រោមឱវាទបានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំងចម្រុះ ដែលឈរជើងគោលដៅត្រួតពិនិត្យវាស់ស្ទង់កំដៅ និងបាញ់ថ្នាំសម្លាប់មេរោគកូវីដ.១៩ ចំនួន ០២ គោលដៅ ស្ថិតនៅផ្លូវជាតិលេខ ៧៦A ក្នុងស្រុកលំផាត់ និងផ្លូវជាតិលេខ ៧៨A ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគីរី។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកនូវគ្រឿងឧបភោគនិងបរិភោគមួយចំនួនមាន គោលដៅស្រុកលំផាត់ទទួលបានមានទឹកបរិសុទ្ធចំនួន ៥០ យួរ, មីចំនួន ១០ កេស, ម៉ាសចំនួន ១០ ប្រអប់ស្មើនឹង ៥០០ ម៉ាស, ជែលសម្រាប់លាងដៃចំនួន ២០ ដប, ទឹកត្រី ៥ យួរ, ទឹកស៊ីអ៊ីវ ៥ យូរ, អង្ករ ១ បេស្មើនឹង ៥០ គីឡូក្រាម, ប៊ីចេង ៤ ថង់ និងថវិកាចំនួន ៣០ម៉ឺនរៀល។
គោលដៅស្រុកកូនមុំទទួលបានទឹកបរិសុទ្ធចំនួន ៥០ យួរ, មីចំនួន ១០ កេស, ម៉ាសចំនួន ១០ ប្រអប់ស្មើនឹង ៥០០ ម៉ាស, ជែលសម្រាប់លាងដៃចំនួន ២០ ដប, ទឹកត្រី ៥ យួរ, ទឹកស៊ីអ៊ីវ៥ យួរ, អង្ករ១ បេស្មើនឹង ៥០ គីឡូក្រាម, ប៊ីចេងចំនួន ៤ ថង់, ទូបាញ់ថ្នាំសម្លាប់មេរោគចំនួន ១ គ្រឿង, ទឹកថ្នាំសម្លាប់មេរោគ ១០ លីត្រ និងថវិកាចំនួន ៣០ ម៉ឺនរៀល។