កណ្តាល៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្ដាល លោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត វិធានការពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference Zoom ) ដល់នាយរងសេនាធិការ ប្រធានមន្ទីរ ប្រធានមន្ទីរស្តីទី នាយការិយាល័យ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត មូលដ្ឋានក្រុង-ស្រុកទាំង១១ ផងដែរ។