ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សប្បុរសជនមាន ឯកឧត្តម ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង, អ្នកឧកញ៉ា ប៉ោ សំអឿន, លោកប៉ា ឧកញ៉ា ថាច់ សុខវិជ័យ, ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ, ឯកឧត្តម ហ៊ាង ហ្វូកាយ, ឯកឧត្តម ហៀ ហ៊ីន, ឧកញ៉ា យាង វណ្ណា, លោក ស៊ីន សុខា និង លោក ជុន វណ្ណនុត បានឧបត្ថម្ភ ម៉ាស់ចំនួន ១ម៉ឺនម៉ាស់ និងអាល់កុលចំនួន ៣០កាន ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។