ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍ អគ្គនាយក នៃសណ្ឋាគារអន្តរជាតិ អាលីយ៉ា ប្រធានសមាគមន៍ចិន ខេត្តហ៊ូណាន ដែលបាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ទឹកបរិសុទ្ធ ចំនួន ១២០កេស និងមី ចំនួន៦០កេសធំ ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវកូវីដ-១៩ ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងអំណរគុនយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃ ការចេះចែករំលែក ជួយគ្នាក្នុងកាលៈទេសៈជួបការលំបាក និងឆ្លៀតពេលដ៏មានតម្លៃ នាំយកនូវអំណោយសប្បុរសធម៌ ជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសូមជូនពរឱ្យអស់លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពរជ័យទាំង ០៥ប្រការ និងជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវកូវីដ-១៩។