កំពង់ចាម៖ នៅវេលាម៉ោង ១៦ និង ២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជើងព្រៃ ដឹកនាំដោយ លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីគ្រឿងញៀនៅចំណុចភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។