កណ្តាល៖ ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត នាំយកថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥.០០០.០០០រៀល ដើម្បីចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព លោក វរសេនីយ៍ទោ ឈូក រ័ត្ននិមល អតីតអាវុធហត្ថ ចូលសោធននិវត្តន៍ ដល់លំនៅដ្ឋាន ស្ថិតនៅភូមិម្លូរម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។