ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ នៅអគារ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយ-នាយរងសេនាធិការ នាយខុទ្ធការល័យ ស្នងការ នាយការិយាល័យដែលមានការពាក់ព័ន្ធ ព្រមទាំងភ្ជាប់តាមប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត វិទ្យាស្ថាន និងមជ្ឈមណ្ឌលហ្វឹកហ្វឺនផងដែរ។