You are currently viewing តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយពីសប្បុរសជនមានអង្គរ ៥តោន និងមី ៥០០កេស

តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយពីសប្បុរសជនមានអង្គរ ៥តោន និងមី ៥០០កេស

នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលអំណោយពីសប្បុរសជន លោក ឡុង ណារ៉ា និងលោកស្រី ផ្តល់អំណោយជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយលោក នាយឧត្តមសេនីយ៍ ជាប់ភារកិច្ច នារសៀលថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១នេះ បានប្រគល់ភារកិច្ចជូលលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អំណោយមានអង្គរ ៥តោន និងមី ៥០០កេសតូច។ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ នឹងយកអំណោយទាំងអស់នេះ ជួយដល់ស្រុករមាសហែកដែលមាន ១៦ឃុំ និងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាជនមកពីតាមបណ្តាព្រំដែន និងក្រៅប្រទេស នឹងធ្វើចត្តាឡីស័ក បន្ថែមលើអំណោយជាច្រើនដែល លោក នាយឧត្តមសេនីយ៍ បានជួយកន្លងមក។ លោក នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើថ្លែងអំណរគុណតាមរយៈ លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អរគុណដល់សប្បុរសជនដែលមានទឹកចិត្តបរិច្ចាគសម្រាប់ជួយក្នុងកាលៈទេសៈដ៏ជួបការលំបាក ដើម្បីប្រយុទ្ធទប់ស្តាក់ការរីករាលដាលជំងឺកូវីដ.១៩ ពេលបច្ចុប្បន្ននេះ។