ភ្នំពេញ៖ នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ ដំណាក់កាលទី២ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ សូមបញ្ជាក់ផងដែរការចាក់វ៉ាក់សាំងដំណាក់កាលទីពីរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ ស្អែកនេះតទៅ។