ស្ទឹងត្រែងៈ នៅវេលាម៉ោង០៦ និង០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការឃាត់់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ស្ថិតនៅចំណុច ម្ដុំវត្តដុងក្រឡ ភូមិឬទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក មន្ត្រីកងរាជអាវុធហត្ថ ក៏បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះមានឈ្មោះៈ
១. លី យូគី ហៅស្នា ភេទប្រុស អាយុ២០ ជាតិខ្មែរ មុខរបរជាងតុទូ ផ្ទះនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
២. ឡោ សុភ័ណ្ឌ ភេទប្រុស អាយុ១៥ ជាតិខ្មែរ មុខរបរជាងឆ្លាក់ ផ្ទះនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីអាវុធហត្ថសាកសួរចម្លើយរួចមកជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានគំនិត ប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី។