You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី ញ៉ាន នោរី កំពុងសម្រាកព្យាលបាលជំងឺ!

តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី ញ៉ាន នោរី កំពុងសម្រាកព្យាលបាលជំងឺ!

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី ញ៉ាន នោរី ជំនួយការ លេខាធិការដ្ឋាន មានជំងឺ វះកាត់សាច់ដុះបំពង់ក បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅគេហដ្ឋាន ក្នុងនោះផងដែរ លោក មេបញ្ជាការ បានផ្តល់ជូននូវផ្លែឈើ ០១កន្ត្រក, ម៉ាស់ ០២ប្រអប់, ជែលលាងដៃ ០២ដប, ទឹកដោះគោឆៅ ០២យួរ, ទឹកបរិសុទ្ធ ០២កេស និងឧបត្ថម្ភថវិការចំនួន ៥០ម៉ឺនរៀល។