ឧត្តរមានជ័យ៖ រសៀលថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយប្រសាសន៍របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (ជាសម្លេង) ស្តីពីការបិទបំរាមគោចរនៅរាជធានីភ្នំពេញ និងទណ្ឌកម្ម ចំពោះបទរារាំងដល់ការអនុវត្តវិធានការ និងទណ្ឌកម្មចំពោះ បទមិនគោរពវិធានការរដ្ឋបាល ដល់នាយ ទាហាន នាយទាហានរងកងអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។ ដោយឡែក នៅតាមមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការក៏បានធ្វើការផ្សព្វផ្សាយដល់ នាយទាហាន នាយទាហានរងគ្រប់រូបផងដែរ។