ឧត្តរមានជ័យៈ វេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ដែលនឹងអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៦ នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៦១នាក់ ៕