You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី សំ តុលា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

កណ្តាល៖ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ និងផ្សព្វផ្សាយផែនការការពារមួយចំនួន (តាមរយៈប្រព័ន្ធបញ្ជូនសារ និងសម្លេងវីដេអូ Zoom ) ដល់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរទាំង៧ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានងរាជអាវុធហត្ថក្រុង/ស្រុកទាំង១១ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់។