យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេកបន្ទាប់ពីបានទទួលដំណឹង ដ៏ក្រៀមក្រំអំពីមរណភាពរបស់ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០២ និង ២០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។ ការទទួលមរណភាពរបស់ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី គឺជាការបាត់បង់នូវស្វាមីដ៏ឧត្តុងឧត្តម បិតា ប្រកបដោយព្រហ្មវិហារធម៌ ជាការបាត់បង់នូវយុទ្ធជនដ៏អង់អាចក្លាហាន ដែលក្នុងមួយជីវិតបានធ្វើពលិកម្មយ៉ាងធំធេង ចូលរួមក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍជាតិ មាតុភូមិជាទីស្នេហា។ ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថក្រោម ឱវាទទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមចូលរួមលំលែកមរណទុក្ខពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់