បាត់ដំបងៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
០១. ជួន បូរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់
០២. ស៊ី វិស័យ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់
០៣. នាង អិល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ។
មន្ត្រីកងរាជអាវុធហត្ថដដែល ក៏បានឲ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់ ស្មើ២.២៨ក្រាម
០២. ម៉ូតូចំនួន ០១គ្រឿង
០៣. ទូរស័ព្ទដៃ ចំនួន០៦គ្រឿង
០៤. ជញ្ជីងសំរាប់ថ្លឹង ០១គ្រឿង
០៥. អាវុធកែច្នៃចំនួន ០១ដើម
០៦. ដាវចំនួន ០២ដើម
០៧. ឧបករណ៍សំរាប់វិចខ្ចប់ និងសំរាប់សេពមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។