កណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងពិធីដង្ហែរ និងបញ្ចុះសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលទទួលមរណភាពនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១ ដោយរោគាពាធ។ ពិធីដង្ហែរសពនេះ ចេញពីគេហដ្ឋានផ្ទះលេខ៣៤ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ឆ្ពោះទៅកាន់ទីបញ្ចុះសព នៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អញ្ជើញចូលរួមក្នុងពិធីនេះមានប្រតិភូមកពីអង្គភាពកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងប្រតិភូកងរាជអាវុធហត្ថខេត្តកណ្តាលដឹកនាំដោយ លោក វរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល។