កណ្តាល ៖ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ខេត្តកណ្តាល ចំនួន ៨,៧៦៥,០០០រៀល និងគ្រឿងឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសពលោក អនុសេនីយ៍ឯក នូវ សាវឿន មេបញ្ជាការរង មូលដ្ឋានស្រុកលើកដែក ដល់លំនៅដ្ឋាន ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ។ ក្នុង ឱកាស នោះដែរលោក មេបញ្ជាការ បានឲ្យដឹងថានេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តនិងការគោរពស្រឡាញ់របស់ នាយ នាយរងអាវុធហត្ថ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។
តំណាងឲ្យក្រុមគ្រួសារសព ក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្តនិងការលះបង់របស់លោក មេបញ្ជាការ ព្រមទាំងនាយ នាយរង ពលអាវុធហត្ថទាំងអស់ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃអាទិត្យ ០៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។