ព្រះវិហារៈ នៅវេលាម៉ោង ០៨និង០០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បាននាំយកថវិការបស់សមាគម ចំនួន
០៤លានរៀល បន្ថែមពីនេះទៀត លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ បានបន្ថែមនូវសម្ភារះផ្ទាល់ខ្លួនមួយ ចំនួនរួមមាន អង្ករ០៣ការ៉ុង មី០១កេស ទឹកផ្លែឈើ០១កេស ទឹកសុទ្ធ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ស្ករសរ០១គីឡូ ប៊ីចេង០១គីឡូ អំបិល០២គីឡូ ចូលរួមបុណ្យសពគ្រួសារ អតីតយុទ្ធជនឈ្មោះ មាស សារិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ ដែលស្ថិតនៅក្នុងភូមិពោធិ
ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕