កណ្ដាល៖ នៅថ្ងៃអង្គារ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្ដាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំជួរបញ្ជាការ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ឆ្នាំ ២០២១ លើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ ២០២១ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀត។