ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី អោក សំណាង នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទទួលជួបការជូនពរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីសំណាក់ យោធភូមិភាគទី៧ នៃក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកព្រំដែនកម្ពុជា វៀតណាម(បាវិត)។