ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីរំដោះគ្រោះ និងលើករាសី សិរីសួស្តីឆ្នាំថ្មី ព.ស.២៥៦៥ នឹងជិតមកដល់នាពេលខាងមុខនេះ។ ការប្រារព្ធពិធីនេះ គឺដើម្បីសុំនូវសេចក្តីសុខ ចម្រើន ជោគជ័យដល់បងប្អូនមហាគ្រួសារកងរាជអាវុធហត្ថទាំងមូល ដែលកំពុងមមាញឹកក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនតាមបណ្ដាស្ថាប័ន អង្គភាពទូទាំងប្រទេស។