ស្វាយរៀង៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុករមាសហែក បានចាត់ក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចំនួន៥២វត្ត ក្នុងស្រុករមាសហែក ដែលក្នុងមួយវត្ត ទទួលបាន : អង្ករ ១០០គីឡូក្រាម, មីម៉ាម៉ា ១កេសធំ, ទឹកដោះគោខាប់ ១កេស, ទឹកវីតាល់ ៥កេស, ទឹកក្រូចកូកាកូឡា ៥កេស, ត្រីខ ១កេស, ស្ករស ១គីឡូក្រាម, ទៀន ១គីឡូ, ខ្ទឹមស ២គីឡូក្រាម, ទឹកស៊ីអ៊ីវ ២យួរ, ប្រេងឆា ១ដប, តែ ៤កញ្ចប់, ទឹកត្រី ២យួរ,ប៊ីចេង ២កញ្ចប់, ធូប១ដុំ។
សរុបទាំងអស់មាន : អង្ករ ៥,២០០គីឡូក្រាម, មីម៉ាម៉ា៥២កេសធំ, ទឹកដោះគោខាប់៥២កេស, ទឹកវីតាល់ ២៦០ កេស, ទឹកកូកាកូឡា ២៦០កេស, ត្រីខកំប៉ុងខ្លី៥២កេស, ទេយ្យទានមាន(ស្ករស,ទៀន,ខ្ទឹមស,ទឹកស៊ីអ៊ីវ, ប្រេងឆា,តែ ,ទឹកត្រី,ប៊ីចេង, ធូក) ចំនួន៥២កញ្ចប់ ព្រមទាំងបច្ច័យសម្រាប់ចូលបុណ្យនិងកសាងវត្តចំនួន៣,៧៦២ដុល្លារ៕