You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច

សៀមរាបៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច ស្ថិតនៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ គឹម ឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង ពីជនសង្ស័យរួមមានជញ្ជីងប៉ុងចំនួន០១គ្រឿង ផងដែរ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
១