You are currently viewing សម្មភាពការងារចត្តាឡីស័កនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង!

សម្មភាពការងារចត្តាឡីស័កនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង!

ស្វាយរៀង៖ នៅមណ្ឌលចត្តាឡីស័កឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពដូង បានចុះត្រួតពិនិត្យ វាស់ស្ទង់កំដៅ និងតាមដានសុខភាព ព្រមទាំងអប់រំសុខភាព ជូនដល់បងប្អូនពលករវិលត្រឡប់ក្នុងប្រទេស មួយថ្ងៃពីរដង គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ពលករធ្វើចត្តាឡីស័កមានចំនួន១៤នាក់ ស្រី ០៤នាក់ ដោយពួកគាត់មានសុខភាពល្អធម្មតា និងបានធ្វើអនាម័យ បោសសំអាតអគាររដ្ឋបាល បរិវេណស្នាក់ការគណបក្សឃុំ បានរៀបចំចាត់ចែងធ្វើម្ហូបអាហារជូនពលករតាមម៉ោងពេលកំណត់មួយថ្ងៃ ០៣ ពេល។ កងកម្លាំងយាមប្រចាំការយ៉ាងយកចិត្តទុកដាក់ រួមជាមួយក្រុមប្រឹក្សាឃុំ ២៤ម៉ោងលើ ២៤ ម៉ោង និងបានចុះចាក់មេក្រូផ្សព្វផ្សាយជួនដល់ប្រជាពលរដ្ឋតាមបណ្តាភូមិ អំពីវិធានការការពារជំងឺកូវីដ.១៩ តាមកាណែនាំរបស់ក្រសូងសុខាភិបាល។