ស្វាយរៀង៖ នៅមណ្ឌលចត្តាឡីស័កឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ មានបងប្អូនពលករមកពីប្រទេសថៃ ចំនួន ០៦នាក់ ស្រី ០៣នាក់ បងប្អូនមកពីក្នុងប្រទេស ចំនួន ១៥នាក់ ស្រី ០៥នាក់ ក្រុមគ្រូពេទ្យ បានចុះត្រួតពិនិត្យ វាស់ស្ទង់កំដៅ និងតាមដានសុខភាព ព្រមទាំងអប់រំសុខភាព ជូនដល់បងប្អូន។ បានរៀបចំចាត់ចែងធ្វើម្ហូបអាហារជូនពលករតាមម៉ោងពេលកំណត់មួយថ្ងៃ ០៣ ពេល កងកម្លាំងយាមប្រចាំការយ៉ាងយកចិត្តទុកដាក់ រួមជាមួយក្រុមប្រឹក្សាឃុំ ២៤ម៉ោងលើ ២៤ ម៉ោង។