You are currently viewing ជនសង្ស័យដែលប្លន់ទូរស័ព្ទកាលពីម្សិលមិញ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង

ជនសង្ស័យដែលប្លន់ទូរស័ព្ទកាលពីម្សិលមិញ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង

ភ្នំពេញៈ នៅវេលាម៉ោងប្រហែល១៣ និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីលួចដោយមានស្ថានទំងន់ទោស (ប្លន់) កើតឡើងនៅចំណុច ហាងលក់ទូរស័ព្ទ លឹម ហាវ ផ្ទះលេខ៧៨ ផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករឡើងដោយជន
សង្ស័យម្នាក់ បានធ្វើសកម្មភាពចូលហាងទូរស័ព្ទភ្ជង់ប្លន់យកទូរស័ព្ទបានសម្រេច។ បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា
ជនរងគ្រោះឈ្មោះ លឹម ហាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លក់ទូរស័ព្ទ ស្នាក់នៅផ្ទះចំណុចកើតហេតុខាងលើ។
ភ្នាក់ងារដដែលបានបន្តទៀតថា សម្ភារៈដែលជនរងគ្រោះបាត់បង់រួមមានៈ
០១. ទូរស័ព្ទ ០៧គ្រឿង រួមមានម៉ាក Samsung S6 edge ០២គ្រឿង , Iphone 6S plus ០៣គ្រឿង និង Iphone5 ០២គ្រឿង។
បន្ទាប់ពីធ្វើការភ្ជង់ប្លន់រួចមក ជនសង្ស័យក៏បានរត់កិច្ចខ្លួនដោយបន្សល់ម៉ូតូ០១គ្រឿង ម៉ាកWave S ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1G5094។
ក្រោយពីទទួលបានពត៌មានដែលទាក់ទងអំពី អាស័យដ្ឋានរបស់ជនសង្ស័យតាមរយៈស្លាកលេខម៉ូតូដែលជនសង្ស័យបានបន្សល់រួចមក កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយ កម្លាំងកងរាជអាវុធរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការឡោមព័ទ្ធបន្ទប់ជួល របស់ជនសង្ស័យរហូតភ្លឺ។ ដោយគ្មានជម្រើសក្នុងការចាកចេញ ជនសង្ស័យក៏បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួលនោះតែម្តង។
១១

១២

១៣

១៤