You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ព្រឹកថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក វរសេនីយ៍ឯក ពុទ្ធ លី ជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់។ វត្តមានចូលរួមក្នុងពិធីនេះ មានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ប្រតិភូអមដំណើរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រី អង្គភាព ស្ថាប័ន ជាច្រើននាក់។