You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដល់កម្លាំងកងអន្តរាគមន៍

នាយឧត្តមសេនីយ៍ សៅ សុខា ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដល់កម្លាំងកងអន្តរាគមន៍

ភ្នំពេញ៖ យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” បានអញ្ជើញជាអធិបតីក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ ដល់កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស មុនចេញប្រតិបត្តិការតាមគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ។