You are currently viewing ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ

យើងខ្ញុំទាំងអស់គ្នាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៦ៈ០០ល្ងាច ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
មរណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី ហើយគឺជាការ បាត់បង់ជីតាប្រកបដោយក្តីសន្តោសប្រោសប្រណី ចំពោះចៅប្រុស ចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិ សហសេវិកដែលឯកឧត្តម ម៉ៅ អាយុទ្ធ តែងតែមានសមានចិត្តជាមួយ ដោយមិនរើសអើងចំពោះសិល្បករ សិល្បការិនីគ្រប់ទម្រង់។
ខ្ញុំ និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។