You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចររបស់រាជរដ្ឋាភិបាល!

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចររបស់រាជរដ្ឋាភិបាល!

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយពីក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្ដីពីវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដល់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលឈរតាមគោលដៅបិទខ្ទប់បម្រាមគោចរ។