You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ព្រះសីហនុ៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ:៤៤ សសរ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ:០០២/២១ សណន និងគោរពតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ តែ អ៊ិចឆុង នាយរងសេនាធិការ បានចុះណែនាំដល់បងប្អូនអាជីវករដែលលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ជូនភ្ញៀវឱ្យផ្អាកការលក់ដូរជាបណ្តោះអាសន្ន រយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅតាមទីសាធារណ: តំបន់ឆ្នេរសមុទ្រ និងហាមមិនឱ្យមានការប្រមូលផ្តុំមនុស្សជាក្រុម អង្គុយជួបជុំសេពនូវគ្រឿងស្រវឹង និងអនុវត្តតាមវិធានការក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាពសង្គម ត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយទឹកអាកុលសម្លាប់មេរោគ កុំចេញពីផ្ទះមកខាងក្រៅបើមិនចាំបាច់ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ទៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។