កណ្តាល ៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្តខេត្តកណ្តាល បានអញ្ជើញដឹកនាំលោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ អមដំណើរឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រ សភាពការណ៍ និងជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងកម្លាំងកំពុងឈរជើងនៅតាមបណ្តាគោលដៅប្រចាំការនានា ក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដើម្បីទប់ស្កាត់ការឆ្លងកាត់ ចេញ-ចូល អនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕