You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យតាមគោលដៅ បិទការធ្វើដំណើរឆ្លងកាត់ខេត្ត

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យតាមគោលដៅ បិទការធ្វើដំណើរឆ្លងកាត់ខេត្ត

បន្ទាយមានជ័យ៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅ បិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន នៅតាមបណ្តាគោលដៅដែលជាព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹងក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ទៅដល់សហគមន៍។ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលឈរជើងតាមគោលដៅត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។