រតនគិរី៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សាដែលបានបង្កឡើងនៅចំណុចភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរីកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ជនសង្ស័យចំនួន ៣នាក់ ១-ឈ្មោះ ស៊ន់ អេនឌី ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងឡាន ២-ឈ្មោះ ខន រ៉ាវី ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ អ្នកទាំង២ រស់នៅភូមិប៉ាឡែ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ៣-ឈ្មោះ វ៉ាន់ សំសុផាត ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិលើឃួន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។ ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពដេញវាយ និងកាប់ទៅលើជនរងគ្រោះឈ្មោះ រ៉េន បូរីន ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ជនសង្ស័យ ទាំង៣នាក់ខាងលើត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។