រតនគិរី៖ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចការដ្ឋាន៤ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយក្នុងភូមិ ០៣ ឃុំសស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថ ខេត្តរតនគិរី ដឹកនាំដោយលោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងមួយកន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ១-ឈ្មោះ រ៉ួន ស្ម៊ីហាស ភេទស្រី អាយុ ៤២ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ២-ឈ្មោះ ធួន ថាន់បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ៣-ឈ្មោះ ដា រីដេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ វត្ថុតាងចាប់យករួមមាន រថយន្តម៉ាកព្រុសពណ៌សប្រផេះពាក់ស្លាកលេខ 2BA.6735 ចំនួន១គ្រឿង ហាន់តោយុគីសត្វទាំង១២ ចំនួន១សន្លឹក បៀចំនួន២ហ៊ូ ទូរស័ព្ទដៃចំនួន៣គ្រឿង ប្រាក់រៀលចំនួន ២,០៩៨,០០០រៀល។ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ ជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។