You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព

កំពង់ស្ពឺៈ វេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងសម័យប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២២-២៣ ខែសីហា
ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាង លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត ផងដែរ៕
លោកវរសេនីយ៍ឯក ចាន់ ដា បានបញ្ជាក់ជំហរបស់កងកម្លាំងដែលចំណុៈបញ្ជាការដ្ឋានរបស់លោកថា នឹងធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ជូនលោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស សិស្សានុសិស្ស ដែលបានអញ្ជើញមកធ្វើជាអនុរក្ស មកមើលសុខទុកកូនពេលប្រឡង រួមទាំងសិស្សដែលមកប្រឡងឲ្យបាន ១០០%ជាដាច់ខាត។
ឋ១

ឋ២

ឋ៣

ឋ៤