You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តចុះអនុវត្តន៍តាមបទបញ្ជា និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តចុះអនុវត្តន៍តាមបទបញ្ជា និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបំពេញភារកិច្ច ប្រចាំការត្រួតពិនិត្យគោលដៅចត្តាឡីស័ក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ:៤៤ សសរ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយ។