កំពត៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យបានចុះបង្ក្រាបការប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់ និងមិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល នៅចំណុចផ្ទះឈ្មោះ អ៊ុក យើន ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ ដូចមានឈ្មោះ៖
១-ឈ្មោះ អ៊ុក យើន ភេទស្រីអាយុ៦០ឆ្នាំមុខរបរ កសិករ ( ម្ចាស់ផ្ទះ )
២-ឈ្មោះ អ៊ុក ញ៉ាញ់ ភេទ ស្រី អាយុ៥៩ ឆ្នាំ មុខរបរ កសិករ
៣-ឈ្មោះ ពេជ្រ ខន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កសិករ
៤-ឈ្មោះ អ៊ុក យ៉ាត ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរ កសិករ
៥-ឈ្មោះ លឹម លឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ។
ជនសង្ស័យបានឃាត់ខ្លួនបញ្ជូនទៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។