You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញចុះសួរសុខទុក្ខកម្លាំងអន្តរាគមន៍ ដែលឈរជើងការពារការឈូសឆាយដីសម្បទានសង្គមកិច្ច

ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញចុះសួរសុខទុក្ខកម្លាំងអន្តរាគមន៍ ដែលឈរជើងការពារការឈូសឆាយដីសម្បទានសង្គមកិច្ច

កំពង់ធំ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងអន្តរាគមន៍ ដែលឈរជើងការពារការឈូសឆាយដីសម្បទានសង្គមកិច្ច។ ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះដែល លោកឧត្តមសេនីយ៍ត្រីក៏បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ មួយចំនួនដូចជា៖ ថវិការចំនួន ៤០ម៉ឺនរៀល អង្គរ៨បេរ មីម៉ាម៉ា ៥កេះ ទឹកបរិសុទ្ធ១០យួរ ប្រគល់ជូនកម្លាំងអន្តរាគមន៍ផងដែរ។